MitrThai (មិត្តថៃ) ជាការសហការគ្នារវាងអង្គភាពជាច្រើនដែលដំណើរការដើម្បីលើកស្ទួយការការពារ និងការអភិវឌ្ឍជំនាញដល់ពលករខ្មែរ ឡាវ មីយ៉ាន់ម៉ា ដែលផ្លាស់ទីលំនៅមកបម្រើការងារក្នុងប្រទេសថៃ តាមរយៈការចែកចាយព័ត៌មាន ចំណេះដឹង និងការណែនាំផ្នែកច្បាប់ រួមទាំងសេវាកម្មផ្សេងៗ ដែលពលករបរទេសអាចស្វែងរកបាន ដូចជាព័ត៌មានការត្រៀមខ្លួនមុនពេលចេញដំណើរមកធ្វើការក្នុងប្រទេសថៃ ការបម្រើការងារ និងការរស់នៅក្នុងប្រទេសថៃ ការទទួលបានសេវាថែទាំសុខភាព ការសិក្សា ការអភិវឌ្ឍជំនាញ ឱ្យស្របតាមតម្រូវការទីផ្សារ មានសិទ្ធិ និងការការពារដែលពាក់ព័ន្ធ ដែលព័ត៌មានទាំងនេះមានសារៈប្រយោជន៍ ទាំងចំពោះពលករខ្លួនឯងផ្ទាល់ និងអ្នកតាមដានព័ត៌មានផងដែរ។
អង្គការដែលធ្វើឲ្យ MitrThai អាចដំណើរការទៅបាន រួមមានបណ្តាញអង្គការក្រុមការងារសម្រាប់ពលករ (Migrant Working Group ឬ MWG) អង្គការអន្តរជាតិទេសន្តរប្រវេសន៍ ហៅកាត់ថា អាយអូអិម (International Organization for Migration ឬ IOM) អង្គការលើកកម្ពស់សមភាពយេនឌ័រ និងផ្តល់ភាពអង់អាចដល់ស្ត្រីរបស់អង្គការសហប្រជាជាតិ (UN Women) ខ្វីស(Quizrr) និងក្រុមម៉ូហ្វ (MOVE) ដែលរួមចាប់ដៃគ្នាក្រោមគម្រោង “កាត់បន្ថយភាពក្រីក្រតាមរយៈការធ្វើចំណាកស្រុកដោយសុវត្ថិភាព ការអភិវឌ្ឍជំនាញ និងការបង្កើនការរកការងារឲ្យធ្វើ នៅប្រទេសកម្ពុជា ឡាវ ភូមា និងថៃ” (PROMISE – Poverty Reduction through Safe Migration, Skills Development and Enhanced Job Placement in Cambodia, Lao PDR, Myanmar and Thailand) ដែល IOM ដំណើរការជាមួយ UN Women ក្រោមជំនួយហិរញ្ញវត្ថុពីទីភ្នាក់ងារសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការស្វីស (Swiss Agency for Development and Cooperation ឬ SDC)។
ក្រុមការងារសម្រាប់ពលករ (MWG)
បណ្តាញអង្គការក្រុមការងារសម្រាប់ពលករ (Migrant Working Group -MWG ) កើតឡើងដោយអង្គការសមាជិកយល់ឃើញដូចគ្នា លើភាពអយុត្តិធម៌នៃការចុះបញ្ជីឈ្មោះពលករបរទេសក្នុងប្រព័ន្ធធានារ៉ាប់រងក្នុងឆ្នាំ ២៥៤៩ ធ្វើឲ្យអង្គភាពដឹងពីអំណាចក្នុងការដំណើរការរួមគ្នាជាបណ្តាញទើបមានចំណាប់អារម្មណ៍ស្នើរឲ្យមានកិច្ចប្រជុំមួយខែម្តង ចាប់ពីខែកុម្ភៈ ឆ្នាំ ២៥៤៩ មកទល់បច្ចុប្បន្នយជាបន្តបន្ទាប់ ដើម្បីធ្វើការចែករំលែក វិភាគបញ្ហា ធ្វើការកំណត់គោលនយោបាយ និងសកម្មភាពដំណើរការ ដើម្បីបោះជំហានទៅមុខជាមួយគ្នាជាមួយរដ្ឋាភិបាល និងឯកជន លើប្រធានបទសំខាន់ ៣ រួមមាន សុខភាព ការសិក្សា សិទ្ធិពលករ ដោយមានគោលដៅ ដើម្បីឱ្យពលករបរទេសទទួលបានការការពារសិទ្ធិ និងមានគុណភាពជីវិតល្អ ដោយគោរពភាពថ្លៃថ្នូររបស់មនុស្ស និងមិនមានការរើសអើង។
ពត៌មានបន្ថែម MWG មើលព័ត៌មានលម្អិត https://www.mwgthailand.org/
អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM)
អង្គការអន្តរជាតិទេសន្តរប្រវេសន៍ ឬ អាយអូអិម (International Organization for Migration – IOM) ជាទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិក្នុងការជម្រុញឲ្យមានការធ្វើចំណាកស្រុកដោយសុវត្ថិភាព។ ប្រទេសថៃបានចូលជារដ្ឋសមាជិករបស់អង្គការសហប្រជាជាតិសម្រាប់ការធ្វើចំណាកស្រុក ក្នុងឆ្នាំ ១៩៨៦ ហើយបច្ចុប្បន្ន អាយអូអិម ប្រទេសថៃ ជាមជ្ឈមណ្ឌលធំបំផុតមួយរបស់អាយអូអិម ដែលមានមន្ត្រីបម្រើការងារជាង ៣២០ នាក់ ដំណើរការគម្រោងជាង ៣៥គម្រោង។
ទីស្នាក់ការកណ្តាល អាយអូអិម ប្រទេសថៃ មានទីតាំងនៅកណ្តាលក្រុងបាងកក និងមានទីស្នាក់ការតូច ៨កន្លែងទៀតនៅឈៀងម៉ៃ មេហុងសន មេសៈរៀង និងមេសត។
សកម្មភាពសំខាន់របស់អាយអូអិម ប្រទេសថៃ មានដូចជា គម្រោងពាក់ព័ន្ធនឹងពលករបរទេស ការសហការជាមួយផ្នែកឯកជន ការស្រាវជ្រាវលើការធ្វើចំណាកស្រុក ការផ្តល់ជំនួយដល់ពលករចំណាកស្រុក ការប្រឆាំងនឹងការជួញដូរមនុស្ស ការដោះស្រាយបញ្ហាបន្ទាន់ និងវិបត្តិ។ ការគ្រប់គ្រងអន្តោប្រវេសន៍ និងព្រំដែន សុខភាពពលករចំណាកស្រុក និងការបញ្ជូនពលករចំណាកស្រុកក្នុងប្រទេសទីបី។
សម្រាប់ព័ត៌មានបន្ថែមពាក់ព័ន្ធនឹង អាយអូអិម ប្រទេសថៃ សូមចូលទៅកាន់ គេហទំព័រ https://thailand.iom.int
អង្គការលើកកម្ពស់សមភាពយេនឌ័រ និងផ្តល់ភាពអង់អាចដល់ស្រ្តីរបស់អង្គការសហប្រជាជាតិ (UN Women)
អង្គការលើកកម្ពស់សមភាពយេនឌ័រ និងផ្តល់ភាពអង់អាចដល់ស្ត្រីរបស់អង្គការសហប្រជាជាតិ (UN Women) មានបេសកកម្មដើម្បីលើកស្ទួយការលុបបំបាត់ការរើសអើងប្រឆាំងនឹងស្ត្រី និងក្មេងស្រីដោយការផ្តល់ភាពអង់អាចដល់ស្ត្រី និងឱ្យស្ត្រី និងក្រុមបុរសគ្រប់ភេទទាំងអស់ទទួលបានអត្ថប្រយោជន៍ពីការអភិវឌ្ឍ ការការពារសិទ្ធិមនុស្ស សន្តិភាព និងស្ថេរភាពស្មើភាពគ្នា។ ការបន្ថែមសមត្ថភាពដើម្បីឱ្យមានភាពស្មើគ្នាលើផ្នែកសេដ្ឋកិច្ចរបស់ស្ត្រី ដែលជាផ្នែកសំខាន់បំផុតក្នុងការធ្វើការនាពេលបច្ចុប្បន្ន ហើយពលករបរទេស ដើរតួនាទីសំខាន់បំផុតសម្រាប់ដំណើរការអភិវឌ្ឍន៍ប្រទេស ទាំងកម្រិតបុគ្គល និងកម្រិតសង្គម។
សម្រាប់ព័ត៌មានបន្ថែមពាក់ព័ន្ធនឹង UN Women អាចចូលទៅកាន់គេហទំព័រ https://asiapacific.unwomen.org
ខ្វីស (Quizrr)
ខ្វីស ជាវេទិកាឌីជីថលនៃសាច់រឿងស្តីពីស្ថានភាពសង្គម
ខ្វីស ណែនាំគំនិតច្នៃប្រឌិតនៃការអប់រំឌីជីថលដើម្បីអភិវឌ្ឍន៍ទំនួលខុសត្រូវលើសង្គមរបស់ពិភពលោក។ ពួកយើងជួយឱ្យការសិក្សារបស់ពលករទូទាំងពិភពលោកអំពីសិទ្ធិ និងទំនួលខុសត្រូវ សុខភាព និងសុវត្ថិភាព ការជ្រើសរើសពលករដោយក្រមសីលធម៌នៃទីភ្នាក់ងារឯកជន និងប្រធានបទជាច្រើនទៀត។
មានប្រភេទនៃការរៀបរៀងដែលងាយស្រួលរៀន អមដោយវីដេអូឃ្លីប និងកម្រងសំណួរដែលជួយបង្កើនការយល់ដឹងដល់ពលករគ្រប់កម្រិតយ៉ាងមានប្រសិទ្ធភាព ដោយមានប្រធានបទ និងទស្សនៈសង្គមជាផ្នែកសំខាន់នៃការផលិតយ៉ាងស្ថិតស្ថេរ។
អានព័ត៌មានបន្ថែម www.quizrr.se
ក្រុមម៉ូហ្វ (MOVE Group)
MOVE ជាគំនិតផ្តួចផ្តើមរបស់ម្ចាស់ភាគហ៊ុនជាច្រើនដែលប្រមូលផ្តុំទៅដោយអង្គភាពឯកជន និងអង្គការមិនគិតប្រាក់ចំណេញ ក្នុងគោលបំណងពង្រឹងពលករចំណាកស្រុកក្នុងចង្វាក់ផ្គត់ផ្គង់ជាសកលដោយការហ្វឹកហាត់ប្រកបទៅដោយភាពងាយស្រួលបែបឌីជីថល។ គោលដៅធំបំផុតនោះគឺចង់បង្ហាញនូវការហ្វឹកហាត់បែបឌីជីថលនៅក្នុងទីផ្សារផ្សេងៗជាច្រើន ជាមួយនឹងការហ្វឹកហាត់ដែលផ្តោតទៅលើការងារទាក់ទងទៅនឹងសិទ្ធិនិងទំនួលខុសត្រូវ។ ការបង្រៀនជាពហុភាសាមានដូចជា ភាពយន្តខ្លីៗ គំនូរ ជីវចលនិងការធ្វើតេស្តសំណួរ ហើយក៏មាននូវ មុខងារ Voice-over សម្រាប់អ្នកប្រើប្រាស់ដែលមានកម្រិតអក្ខរកម្មទាប។ MOVE’s first pilot គឺជាកម្មវិធីទូរស័ព្ទដៃមួយដែលផ្តោតសំខាន់លើជម្ងឺCovid-19 ហើយនិងសិទ្ធិការងារសម្រាប់ពលករចំណាកស្រុកទៅប្រទេសថៃ។ កម្មវិធីអាចទាញយកបានដោយប្រើប្រាស់ QR code ក្នុង mirthai.com និងឆានែលផ្សេងទៀត។ ក្រៅពីផ្តល់ពលករចំណាកស្រុកជាមួយនឹងព័ត៍មានដែលអាចទុកចិត្តនិងមានដំណើរការល្អ កម្មវិធីទូរស័ព្ទដៃនេះនិងឆានែល mithrhthai.com ក៏មានគោលបំណងពង្រឹងសមត្ថភាពក្នុងការប្រើប្រាស់ប្រព័ន្ធឌីជីថលក្នុងក្រុមគោលដៅ ដូចជាក្រុមពលករចំណាកស្រុកមកពី ប្រទេសកម្ពុជា ឡាវ និងមីយ៉ានម៉ា។ MOVE គឺជាផ្នែកបន្ថែមនូវគំនិតផ្តួចផ្តើមរបស់ Nordic ដែលជាសហប្រតិបត្តិការដ៏ជោគជ័យបង្កើតឡើងក្នុងឆ្នាំ ២០១៧ ដោយអង្គការAxfoundation, Quizrr និងក្រុមហ៊ុនចំណីអាហារចំនួន១០របស់Nordic។ គម្រោងនេះបានអភិវឌ្ឍ ការបង្រៀនរបស់ Quizrr បែបឌីជីថលនៅលើ Tablet សម្រាប់ពលករក្នុងរោងចក្រនៅប្រទេសថៃ។ ក្នុងពេលបច្ចុប្បន្ន MOVE រួមមានក្រុមហ៊ុននិងអង្គការមកពីគ្រប់ឧស្សាហកម្មហើយកំពុងរីកលូតលាស់ឈានទៅដល់ពលករគ្រប់ស្រទាប់ មិនថាក្នុងការងារឬការធ្វើដំណើរ។ Axfoundation គឺជាអ្នកសម្របសម្រួលនៃMOVE និងដៃគូសហការក្នុងចំណោមនោះរួមមាន Axfood, Electrolux, HP, IOM and Unil Norway។ អ្នកផ្តល់ឲខាងផ្នែកបច្ចេកវិទ្យាគឺ Quizrr និងUlula។ ក្រុមហ៊ុន ed-tech Quizzr របស់ស៊ុយអែតបង្កើតការបង្រៀនមានលក្ខណជាល្បែងកំសាន្ត ក្នុងការជ្រើសរើសបុគ្គលិកប្រកបដោយក្រមសីលធម៌ សុខភាព និងសុវត្ថិភាព កន្លែងការងារ បទបញ្ជា។ល។ ក្រុមហ៊ុនកាណាដា Ulula បង្កើតនូវមុខងារដែលអាចស្ទង់មតិពលករក្នុងកម្មវិធីទូរស័ព្ទដៃសម្រាប់អ្នកប្រើប្រាស់ដើម្បីភ្ជាប់ទំនាក់ទំនងអោយដឹងពីតម្រូវការពួកគេនិងឧបសគ្គ ផ្សេងៗទៅកាន់MOVE។ សិក្សាបន្ថែមចូលទៅកាន់ axfoundation.se/move
Ulula
Ulula គឺជាវេទិកា software និងការវិភាគដែលប្រើប្រាស់ឌីជីថលតិចណូឡូជីដើម្បីដំឡើងសម្លេងរបស់ពលករនិងសហគមន៍។ ពួកយើងផ្តល់ឲក្រុមហ៊ុនជាមួយនឹងការយល់ដឹងពីពេលវេលាពិតប្រាកដដើម្បីត្រួត ពិនិត្យនិងកាត់បន្ថយគ្រោះថ្នាក់ក្នុងសង្គមនិងថែមទាំងបង្កើតនូវចង្វាក់នៃការផ្គត់ផ្គង់ជាលក្ខណសកលដែលមានទំនួលខុសត្រូវគ្រប់វិស័យ។ ដោយផ្អែកលើ ទីក្រុង Toronto, New York និង Lyon, Ulula ធ្វើការជាមួយជាង២៥ប្រទេសហើយបានភ្ជាប់ទំនាក់ទំនងជាមួយជាងមួយលានម្ចាស់ភាគហ៊ុនទូទាំងពិភពលោក។ ស្វែងរកព័ត៌មានបន្ថែមតាមរយៈ www.ulula.com
“ពួកយើងពិតជារំភើបដែលបានចាប់ដៃគូជាមួយនឹង IOM និង Quizzr ដើម្បីនាំយកមកនូវរបស់ជាច្រើនដើម្បីជួយទំនុកបម្រុងអង្គការសង្គមស៊ីវិលក្នុងស្រុកនិងពលករចំណាកស្រុកឲទទួលបាននូវព័ត៌មានដែលពាក់ព័ន្ធហើយអាចរាយការណ៍ពីលក្ខខណ្ឌការងាររបស់ពួកគេ”-Antoine Heuty, CEO of Ulula
អំពី Axfood
Axfood ជាក្រុមហ៊ុនរបស់ប្រទេសស៊ុយអែត ដែលជាក្រុមហ៊ុនធំលំដាប់លេខពីរនៃការធ្វើអាជីវកម្មគ្រឿងឧប្បភោគបរិភោគ ដោយមានក្រុមហ៊ុនបុត្រសម្ព័ន្ធដូចជា Willys, Hemköp, Tempo, Axfood Snabbgross, Mat.se, និង Middagsfrid ។ស្ថេរភាពគឺជាផ្នែកសំខាន់ក្នុងការធ្វើអាជីវកម្មរបស់ក្រុមហ៊ុន និងជាគោលការណ៍នៃការធ្វើជំនួញរបស់ក្រុមហ៊ុន Axfood ។ ចក្ខុវិស័យរបស់យើងគឺ ជាក្រុមហ៊ុននាំមុខគេលើវិស័យអាហារដែលគុណភាព និងមានស្ថេរភាព។
អំពី UNIL
Unil AS នៅក្នុងក្រុមជាមួយ Norges Gruppen ដែលជាអ្នកផ្គត់ផ្គង់គ្រឿងឧប្បភោគបរិភោគធំបំផុតក្នុងប្រទេសន័រវែស ។ Unil As ទទួលខុសត្រូវលើការនាំចូល បញ្ជារទិញ និងធ្វើទីផ្សារចំពោះទំនិញក្នុងក្រុម NorgesGruppen ដែលមានប្រហែល ៤០០០ ប្រភេទ។ ទំនិញរបស់ពួកយើងលក់ជូនទាំង ហាងទំនិញ និងភោជនីយដ្ឋាន។ សេវាកម្មផ្គត់ផ្គងពិធីជប់លៀង រួមទាំងតូបលក់ទំនិញតាមស្ថានីយ៍ប្រេងឥន្ធនៈ ភោជនីយដ្ឋាន អាហារដ្ឋាន សណ្ឋាគារ និងកន្លែងលក់ម្ហូបកម្ម៉ង់។
ក្រុមហ៊ុន HP
HP inc. បង្កើតប្រព័ន្ធតិចណូឡូជីដែលធ្វើឲជីវិតកាន់តែប្រសើរឡើងសម្រាប់អ្នករាល់គ្នា មនុស្សគ្រប់ទីកន្លែង គ្រប់អង្គការ និងគ្រប់សហគមន៍ជុំវិញពិភពលោក។ ពួកយើងជាវិស្វករមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយឆ្លងកាត់ផលប័ត្រនៃ ម៉ាស៊ីនព្រីន PC ប្រព័ន្ធទូរស័ព្ទ ដំណោះស្រាយ និងសេវា ។
ដោយឆ្លងកាត់នូវកម្មវិធីសង្គមដែលមានភាពទូលំទូលាយនិងទំនួលខុសត្រូវខាងផ្នែកសង្គមបរិស្ថាន ពួកយើងមានគោលបំណងដើម្បីប្រាកដថាពលករទាំងអស់ដែលជួយអោយផលិតផលរបស់ពួកយើង លេចមុខក្នុងទីផ្សារត្រូវបានផ្តល់នូវសេចក្តីថ្លៃថ្នូរនិងការគោរព ហើយអ្នកដែលជួយផ្គត់ផ្គង់សុទ្ធតែជាដៃគូក្នុងការបង្កើតនូវអនាគតមួយដ៏យូរអង្វែងសម្រាប់មនុស្សគ្រប់គ្នា។ ដើម្បីគាំទ្រពលករចំណាកស្រុកទៅប្រទេសថៃឲ្យមានភាពងាយស្រួលទាក់ទិននឹងព័ត៌មានជុំវិញជម្ងឺ COVID-19 និងសិទ្ធិដែលទទួលបាន HP inc. មានសេចក្តីសោមនស្សក្នុងការចូលរួមគម្រោង cross-industry ដែលនឹងមានអត្ថប្រយោជន៍សម្រាប់ពលករទាំងអស់ក្នុងប្រទេសថៃ។